កម្ពុជាផ្ទះទី២របស់ខ្ញុំ

“កម្ពុជាផ្ទះទី២របស់ខ្ញុំ” គឺជាការផ្ដួចផ្ដើមដ៏សំខាន់មួយរបស់ ម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា) ឯ.ក ជាមួយនឹងក្រសួងមហាផ្ទៃដោយអនុញ្ញាតឲ្យជនបរទេសអាចស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹងទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ។ រយៈពេល៥ឆ្នាំបន្ទាប់ សមាជិក«កម្ពុជាផ្ទះទី២របស់ខ្ញុំ»អាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។ ជាស្ថាប័នមានការទទួលស្គាល់តែមួយគត់ពីក្រសួងមហាផ្ទៃដែលអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។ គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អនុញ្ញាតឲ្យជនបរទេសគ្រប់បណ្ដាប្រទេសទាំងអស់អាចធ្វើការចុះឈ្មោះជាមួយនឹងតម្រូវការវិនិយោគ និងហិរញ្ញវត្ថុមួយចំនួន។ សមាជិកដែលទទួលស្គាល់ដោយគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចចេញចូលប្រទេសកម្ពុជាដោយសេរី។

ពិធីសម្ពោធជាផ្លូវការ

កម្ពុជាផ្ទះទី២របស់ខ្ញុំ

ពិធីកាត់ខែ្សបូ សម្ពោធជាផ្លូវការកម្មវិធី “កម្ពុជាទី២របស់ខ្ញុំ” (ពីឆ្វេងទៅស្តាំ)

1. ឯកឧត្តម ស្តើង សុខុម
រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ

2. ឯកឧត្តម នូវ សុខភាព
ប្រធានសមាគមមូនិធីគ្រួសារខែ្មរ

3. ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

4. ឯកឧត្តម តុប សុភ័ក
រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍

5. ឯកឧត្តម ហេង សួរ
រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈ

គេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះផ្សាយពីកម្មវិធី

“កម្ពុជាផ្ទះទី២របស់ខ្ញុំ”

អំពីប្រទេសកម្ពុជា

ភ្នំពេញ រាជធានី នៃព្រះរាជណាចក្រកម្ពុជា

ភ្នំពេញជាទីក្រុងធំជាងគេក្នុងប្រទេសកម្ពុជាដែលមានប្រជាជនចំនួននៅជាង២លាន៣សែននាក់។ រាជធានីភ្នំពេញមានអ្វីៗគ្រប់យ៉ាងសាកសមជាមជ្ឈមណ្ឌលមេត្រូរួមមាន ផ្សារទំនើប ហាងកាហ្វេ តំបន់ពាណិជ្ជកម្ម ទីស្នាក់ការរដ្ឋាភិបាល ស្ថានទូត សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តដ៏ច្រើន។ ភ្នំពេញនៅតែជាទីក្រុងដែលទាក់ទាញវិនិយោគិនបរទេស និងម្ចាស់អាជីកម្មពីគ្រប់ទី។ រួមមានម៉ាកយីហោអន្តរជាតិរួមមាន ក្រុមហ៊ុន Nike, Toyota, Samsung និង Xiaomi សុទ្ធតែមានប្រតិបត្តិការនៅក្នុងរាជធានីមួយនេះ។

ខេត្តសៀមរាប

ខេត្តសៀមរាបពោរពេញដោយសំណង់ស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិននៅតាមជុំវិញតំបន់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបមាន សារមន្ទីរជាតិ ការសំដែងរបាំប្រពៃណី របាំអប្សារា ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបក្បែរទន្លេសាប បារ និងកន្លែងទទួលទានអាហារដ៏សម្បូរបែប។ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញគឺស្ថិតនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា ។

ខេត្តព្រះសីហនុ

ក្នុងរយៈពេល៩ខែដំបូងក្នុងឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរក្នុងនិងក្រៅស្រុកប្រមាណ១.៨លាននាក់។ ក្នុងនោះមានភ្ញៀវទេសចរបរទេស ជិត ៦៥ ម៉ឺននាក់ដែលកើនជា៥០% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាង ១.១ លាននាក់ជាភ្ញៀវទេសចរក្នុងស្រុក។ ដែលធ្លាក់ចុះ 5 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តព្រះសីហនុ មានធនធានឆ្នេរសមុទ្រដ៏ស្អាត ដែលមានទឹកសមុទ្រពណ៍ខៀវ ខ្សាច់ស កន្លែងស្ងប់ស្ងាត់ និងនាំមកនូវភាពរីករាយស្រស់ស្រាយ។

ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាតំបន់ដែលពោរពេញទៅដោយសម្រស់ធម្មជាតិអមដោយភ្នំនិងព្រៃដ៏សែនក្រាស់ទឹកជ្រោះដ៏ស្រស់ស្អាតនិងជម្រាលភ្នំស្រស់បំព្រងខៀវស្រងាត់ជាខេ្តដែលមានប្រជាជនរស់នៅតិចចំផុតនៅប្រទេសកម្ពុជា និងជាខេត្តមួយដែលមានទំហំដីធំជាងគេបំផុត។ ខេត្តមណ្ឌលគិរី មានរមណីដ្ឋានជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកធ្លាក់សែនមនោរម្យ ទឹកជ្រោះរមនា ភូមិពូតាំង …

ខេត្តកំពត

ខេត្តកំពតស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានឆ្នេរសមុទ្រប្រវែង 80 គីឡូម៉ែត្រជាប់ជាមួយឈូងសមុទ្រប្រទេសថៃ។ ទីក្រុងនៃខេត្តនេះត្រូវបានស្គាល់ឈ្មោះថា ក្រុងកំពត និងជាខេត្តមួយដែលមានភាពទាក់ទាញ គេតែងតែទៅកម្សាន្តនៅទីនោះព្រោះជាផ្លូវតែមួយទៅកាន់ឧទ្យានជាតិបូកគោ ឆ្នេរសមុទ្រកែប ទឹកជ្រោះទឹកឈូដ៏ស្រស់ស្អាត និងកន្លែងកម្សាន្តផ្សេងៗ ជាច្រើនទៀតនៅភាគនិរតីនៃប្រទេសកម្ពុជា។

ខេត្តបាត់ដំបង

បាត់ដំបងគឺជាខេត្តដែលមានផ្ទៃដីធំជាងគេបំផុតទីពីរនៃប្រទេសកម្ពុជា ក្រុងបាត់ដំបងត្រូវបានបង្កើត ឡើងចាប់តាំងពីសតវត្សទី 11មកម្ល៉េះ។ ខេត្តបាត់ដំបងគឺជាអតីតរាជធានីខ្មែរមននិងស្ថិតនៅចំកណ្តាលភាគពាយ័ព្យនៃប្រទេសកម្ពុជា។ រហូតមកដល់សម័យសង្រ្គាម ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ស្ទើរតែទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញ ទីនេះជាខេត្តដែលផលិតស្រូវច្រើនជាងគេបំផុតក្នុងប្រទេស។

ការវិនិយោគនៅប្រទេសកម្ពុជា

ស្ថិតនៅចំកណ្តាលអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាគឺជាគោលដៅវិនិយោគដ៏ទាក់ទាញមួយសម្រាប់អាជីវកម្មដែលកំពុងស្វែងរកការពង្រីកនៅក្នុងតំបន់អាស៊ាន និងក្នុងតំបន់។ ជាមួយនឹងកំណើនសេដ្ឋកិច្ចថេរ 7% ក្នុងប៉ុន្មានឆ្នាំថ្មីៗក្រោយមកនេះ កម្ពុជាកំពុងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងអាស៊ាន។ តំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសនេះ ផ្តល់ជូន..

សមាគមមូលនិធិគ្រួសារខែ្មរ (KHCA) គឺជាស្ថាប័នសប្បុរសធម៍តែមួយគត់ដែលមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជា។ សមាគមមូលនិធិគ្រួសារខ្មែរ ប្រមូលផ្ដុំទៅដោយអ្នកជំនាញផ្នែកគណនេយ្យ ស្ថិតិ មេធាវី អ្នកតំណាងពីរដ្ឋាភិបាល និងវិស័យឯកជន ដែលពួកគេនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ក្រសួងមហាផ្ទៃក្នុងការបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សមាគមមូលនិធិគ្រួសារខែ្មរ នឹងធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយនឹងក្រសួងមហាផ្ទៃដើម្បីបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាជួយជម្រុញដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការជួយឲ្យគុណភាពនៃការរស់នៅរបស់ប្រជាជនខ្មែរកាន់តែមានភាពប្រសើរឡើង។

 

កម្ពុជាផ្ទះទី២របស់ខ្ញុំ គឺជាគម្រោងផ្ដួចផ្ដើមដោយម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា) ឯ.ក ជាមួយនឹងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងគោលបំណងក្នុងការណែនាំប្រទេសដ៏ស្រស់ស្អាតនេះទៅកាន់ពិភពលោកឲ្យបានស្គាល់។ យើងអនុញ្ញាតឲ្យប្រជាជននៅទូទាំងពិភពលោកទាំងអស់ក្លាយជាសមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំ ដើម្បីទទួលបាននូវសេវាកម្ម និងការប្រឹក្សាយោបល់ដ៏ទូលំទូលាយបំផុតរួមមានការធ្វើអន្តោប្រវេសន៍ ពាណិជ្ជកម្ម ការអប់រំ ក្រុមគ្រួសារ ជាដើម។

ពិធីប្រគល់ទទួលលិខិតគាំទ្រ

និងចុះអនុស្សារណៈយោគយល់គ្នា

 

នារសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ពិធីប្រគល់ទទួលលិខិតគាំទ្រ និងចុះអនុស្សារណៈយោគយល់គ្នា បានរៀបចំនៅអគ្គនាយកដ្ឋានអន្តប្រវេសន៍ ដើម្បីឲ្យតំណាងសមាគមមូលនិធិគ្រួសារខ្មែរចូលជួបពិភាក្សា សម្ដែងការគួសម និងបានរៀបចំពិធីប្រគល់លិខិតគាំទ្រក្នុងកម្មវិធី « កម្ពុជាផ្ទះទី២របស់ខ្ញុំ » ជូន ឯកឧត្តម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ។

បន្ទាប់មកឯកឧត្តម នូវ សុខភាព បានចុះហត្ថលេខា អនុស្សារណៈនៃការយោគយល់គ្នារវាង ប្រធានក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម2អេច ( ខេមបូឌា )ឯ.ក សម្រាប់កម្មវិធី ស៊ីអិម2អេចនៅអគ្គនាយកដ្ឋានអន្តប្រវេសន៍។ 

កម្ពុជាផ្ទះទី២របស់ខ្ញុំ

ទិដ្ឋាការយៈពេល១០ឆ្នាំ 

តម្រូវការវិនិយោគនៃជនអន្តោប្រវេសន៍

១. អ្នកស្នើសុំត្រូវតែជាពលរដ្ឋនៃប្រទេស ឬតំបន់ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬភេទ។

២. អ្នកស្នើសុំត្រូវទទួលបានការអនុម័តពីក្រសួងមហាផ្ទៃ។

៣. អ្នកស្នើសុំត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង។

៤​. អ្នកស្នើសុំត្រូវមានដើមទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាមិនតិចជាង១០០,០០០ដុល្លារ។

៥. អ្នកស្នើសុំត្រូវមានអចលនទ្រព្យដែលអនុម័តដោយរាជរដ្ឋាភិបាលប្រទេសកម្ពុជា។

៦. អ្នកស្នើសុំត្រូវមានបណ្ណការងារដែលមានសុពលភាពនៅប្រទេសកម្ពុជា។

៧. អ្នកស្នើសុំមិនត្រូវបានទាមទារនូវឯកសារសញ្ញាប័ត្រផ្សេងៗដើម្បីបញ្ជាក់ពីកម្រិតវប្បធម៌ឡើយ។​ 

ការដាក់ស្នើ

សមាជិក កម្ពុជាផ្ទះទី២របស់ខ្ញុំ