ការណែនាំអំពីអាហារនៅទីក្រុងភ្នំពេញ

ដងវិថីជប៉ុន

ដងវិថីជប៉ុ៉ននៅក្នុងទីក្រុងភ្នំពេញមានលាក់ទុកនូវមុខម្ហូបជាច្រើនប្រភេទ។ មានអ្នកទេសចរណ៍ជាច្រើនតែងធ្វើដំណើរទៅកាន់តំបន់បឹងកេងកង។ នៅទីនោះមានហាងអាហារជប៉ុន និងកូរ៉េជាដើម។ នៅពេលដែលអ្នកចង់ផ្លាស់ប្ដូររសជាតិពីម្ហូបខ្មែរ លោកអ្នកអាចមកសាកល្បងភ្លក់រសជាតិអាហារជប៉ុននៅទីនេះផងដែរ។

ហាងគ្រឿងសមុទ្រជប៉ុន សាកាណា លេប

មានភោជនីយដ្ឋានជប៉ុនជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែមានតែភោជនីយដ្ឋាន សាកាណា លេប មួយតែប៉ុណ្ណោះដែលជាភោជនីយដ្ឋានគ្រឿងសមុទ្រជាមួយនឹងមុខម្ហូបគោលមួយគឺ ត្រី។ មើលពីខាងក្រៅទៅ សាណាកា លេបគឺជាហាងអាហារបុរាណបែបជប៉ុនដែលមានកម្ពស់២ ជាន់ដែលមានការចនាបែបនេះទាំងផ្នែកខាងក្នុង និងខាងក្រៅ។ កន្លែងអង្គុយទទួលទានដ៏កក់ក្ដៅនៅជាន់ផ្ទាល់ទី១ និងបន្ទប់ VIP នៅជាន់ទី២ អមជាមួយការដេគ័របែបរាជវង្សឈីង។ ភ្លាមៗនៅពេលដែលអ្នករាល់គ្នាដើរចូលទៅក្នុងទីនេះ នឹងទទួលអារម្មណ៍ថាបានចូលទៅកាន់រានអាហារពេលយប់ដ៏កក់ក្ដៅ។

ចំពោះការរៀបចំនៅផ្ទះបាយវិញក៏មិនដូចទៅនឹងរានអាហារពេលយបផ្សេងទៀតដែរប៉ុន្តែគៃដូចទៅនឹងហាងជប៉ុនដែលមានការរចនាដ៏ពិសេសមួយ។ ហាងទាំងមូលត្រូវបានរចនាឡើងដោយម្ចាស់ហាងដោយផ្ទាល់។ ជញ្ជាំងទាំងមូលវិញក៏តុបតែងដោយរូបភាពត្រីហែលយ៉ាងសប្បាយរីករាយនៅក្នុងសមុទ្រ ដូច្នេះអ្នកគ្រប់គ្នានឹងមានអារម្មណ៍ថាស្ថិតនៅក្នុងពិភពសមុទ្រ និងទទួលអាហារដ៏សម្បូរបែប និងស្រស់ៗពីសមុទ្រ។

ប្រហែលអ្នកគ្រប់គ្នាសុទ្ធតែធ្លាប់បានលឺថាគ្រឿងសមុទ្រ និងហាងអាហារជប៉ុនសុទ្ធតែមានតម្លៃថ្លៃក៏ប៉ុន្តែចំពោះតម្លៃនៅទីនេះក៏ខុសគ្នាទៅតាមមុខម្ហូបដែលលោកអ្នកជ្រើសរើស។ តម្លៃសម្រាប់ទទួលទានក្នុងម្នាក់គឺប្រហែល២០ ដុល្លារ ។ លោកអ្នកអាចទទួលទានអាហារស្រស់ៗព្រមជាមួយនឹងតម្លៃសមរម្យ។

ភោជនីយដ្ឋាន បាត់បង

ស្ថិតនៅមាត់ទ្វារនៃភោជនីយដ្ឋាន លោកអ្នកនឹងមើងឃើញតែស្លាកសញ្ញាកូកា កូឡា តែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមិនបានបើកទ្វារចូលទៅខាងក្នុងទេនោះ លោកអ្នកនឹងមិនដឹងទាល់តែសោះថាមានភោជនីយដ្ឋាននៅក្នុងនោះ។

ភោជនីយដ្ឋាន បាត់បង នាំមកជូននូវភីហ្សាដែលដុតថ្មីៗ ស្តេកសាច់គោ និងបាយឆា និងមិនតែប៉ុណ្ណោះ មានប្រភេទមឺនុយស្រាក្រហមដែលមានតែភ្ញៀវប្រចាំតែប៉ុណ្ណោះដែលបានដឹងអំពីរឿងនេះ ដែលមានប្រមូលផ្ដុំនូវស្រាក្រឡុកគ្រប់ប្រភេទមកដាក់បញ្ចូលនៅក្នុងប្រអប់អាថ៌កំបាំង ដែលមានការរចនាដូចទៅនឹងហាងទាំងមូលតែម្ដង ហើយមានបរិមាណសមស្របសម្រាប់ឲ្យសមាជិកមិត្តភក្ដិនៅរួមតុទាំងអស់ដែលមកកាន់ការជួបជុំដ៏អាថ៌កំបាំងនេះអាចទទួលទានគ្រប់គ្នា។ អត្ថន័យនៃការបង្កើតភោជនីយដ្ឋានបាត់បងនេះឡើង គឺត្រូវបានសរសេររៀបរាប់ជាភាសារខ្មែរ និងអង់គ្លេសថា “ទីនេះគឺជាផ្ទះដែលត្រូវបានគេបោះបង់ចោល ដូច្នេះកម្រនឹងមាននរណាគេម្នាក់មករកអ្នកណាស់ លោកអ្នកអាចមកទីនេះដើម្បីគេចពីការពិត និងផ្ដល់នូវសេរីភាពឲ្យខ្លួនឯង មកទីនេះ ហើយទទួលទានភេសជ្ជៈជាមួយនឹងនំដ៏មានឱជារស រីករាយជាមួយគ្នា ហើយគ្មាននរណាម្នាក់ដឹងអំពីរឿងនេះនោះទេ។ “

សម័យ

រាជវាំងនៃអាហារដែលមានការរចនាបែបខ្មែរដែលស្ថិតនៅតាមដងផ្លូវតូចមួយនៃកម្ពុជា ឈានចូលទៅតាមផ្លូវដែលមានពន្លឺភ្លើងព្រឹមៗ នៃផ្លូវលេខ៨២០ជាទីកន្លែងដែលលោកអ្នកអាចសើចសប្បាយ និងនិយាយគ្នាលេងនៅក្រោយទ្វារឈើបុរាណរបស់យើង។

ជារៀងរាល់ថ្ងៃព្រហស្បតិ៍នាពេលថ្ងៃលិច អ្នករស់នៅក្នុងទីក្រុងភ្នំពេញទាំងអស់តែងត្រៀមខ្លួនរួចជាស្រេចទៅកាន់បារ សម័យនៅក្នុងទីក្រុងដើម្បីបន្ធូរភាពតានតឹងផ្សេងៗរបស់ខ្លួន។ ទោះជាយ៉ាងនេះក្ដី បារមួយនេះត្រូវបានដាក់ឈ្មោះដែលមានន័យថា​ទំនើបនៅក្នុងភាសាខ្មែរ ខុសប្លែកពីបារដទៃទៀត គឺបើកលក់តែនៅក្នុងថ្ងៃព្រហស្បតិ៍ និងនៅក្នុងថ្ងៃដទៃទៀតគឺជាផលិតស្រាក្រហមនៅប្រទេសកម្ពុជា។

ដងវិថី តៃវ៉ាន់

មានទីតាំងស្ថិតនៅតាមមហាវិថី សហព័ន្ធរុស្សី ផ្លូវ២២៥គឺជាទីកន្លែងប្រជុំគ្នារបស់ជនជាតិតៃវ៉ាន់ ហើយត្រូវបានគេស្គាល់ថាជាដងវិថី តៃវ៉ាន់

មានភោជនីយដ្ឋានចិនជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ ប្រសិនបើអ្នកចងទទួលទានមីគាវ ឬក៏អាហារផ្សេងៗទៀតលោកអ្នកអាចស្វែករងអាហារទាំងនោះនៅក្រប់ទីកន្លែង ហើយប្រសិនបើយើងនិយាយអំពីរសជាតិដើមរបស់អាហារតៃវ៉ាន់វិញ លោកអ្នកមិនចាំបាច់ហោះហើរទៅកាន់កោះតៃវ៉ាន់នោះទេ លោកអ្នកគ្រាន់តែទៅកាន់ផ្លូវលេខ២២៥ ក្នុងទីក្រុងភ្នំពេញគឺបានហើយ។
នៅភាគខាងត្បូងនៃមហាវិថីសហព័ន្ធរុស្សីមានភោជនីយដ្ឋានតៃវ៉ាន់ជាច្រើនដែលមានដាក់លក់អាហារដូចជា នំខេកការ៉ុត មីសាច់គោ ខ្ទឹមបំពងម្សៅចៀន ជាដើម។ ភោជនីយដ្ឋានដែលល្បីល្បាញនៅទីនោះរួមមាន Quian Chao និង Lu Gang។ ប្រសិនបើលោកអ្នកចាំបាច់ត្រូវការគ្រឿងទេសផ្សេងៗ លោកអ្នកក៏អាចទៅទិញនៅ Taiwan Family Mart ផងដែរ។

បារ និងភោជនីយដ្ឋាន Lu Kang

បារ និងភោជនីយដ្ឋាន Lu Kang គឺជាភោជនីយដ្ឋាន បែបតៃវ៉ាន់មួយ ដែលមានទីតាំងស្ថិតនៅជិតសណ្ឋាគារដែលជនជាតិតៃវ៉ាន់ទាំងអស់សុទ្ធតែស្នាក់នៅខកខានមិនបាន។ មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នេះក៏ពោរពេញទៅដោយហាងអាហារបែបតៃវ៉ាន់ដែលសាកសមបំផុតសម្រាប់អ្នកជំនួញជនជាតិតៃវ៉ាន់ទាំងអស់។ ទោះជាយ៉ាងនេះក្ដី មានជនជាតិខ្មែរជាច្រើនបានមកកាន់ទីនេះ ដើម្បីសាកល្បងភ្លក់អាហាររសជាតិថ្មីផងដែរ។

ភោជនីយដ្ឋាន Shihlin Taiwan Street Snacks-Cambodia

ភោជនីយដ្ឋាន Shihlin Taiwan Street Snacks-Cambodia មានពីរសាខានៅភ្នំពេញ សាខាមួយនៅ Eden Garden និងមួយទៀតនៅ អ៊ីអន សែនសុខ។ សាខា Eden Garden ពីខាងក្រៅវាជាខ្ទមសំណប៉ាហាំងដែលត្រូវបានរចនាឡើងមានពណ៌ក្រហមនិងលឿង យ៉ាងលេចធ្លោខុសពីហាងដ៏ទៃទៀតបើមើលពីចម្ងាយ ។ ដែលមានស្លាក”បេះដូងតៃវ៉ាន់”ភ្លឺពីចម្ងាយដ៏គួរឱ្យស្រឡាញ់។ មុខម្ហូបប្រចាំហាងមាន សាច់មាន់ខ្នាតធំ មីអយស្ទ័រ និងដំឡូងបារាំងបំពង។

ម្ហូបចិន

នៅភ្នំពេញ ការហូបចុកមិនជាបញ្ហាទេ។ មានភោជនីយដ្ឋានជាច្រើនដែលម្ហូបមានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់។ រឿងដំបូងដែលជនជាតិចិនធ្វើនៅពេលពួកគេមកទីក្រុងភ្នំពេញគឺស្វែងរកភោជនីយដ្ឋានចិន។ មនុស្សជាច្រើនមិនអាចដកចិត្តចេញពីអាហារចិនឆ្ងាញ់ៗបានទេ។ ឲ្យតែមានភោជនីយដ្ឋានចិន គឺដឹងតែមានជនជាតិចិន។

ភោជនីយដ្ឋានអែមភើរើ

នេះជាភោជនីយដ្ឋានចិនបែបសាមញ្ញលំដាប់ខ្ពស់តែមួយគត់ ដែលនាំមកនូវភោជនីយដ្ឋានបែបទំនើប និងទាន់សម័យបែបចិនមកកម្ពុជា។ មុខម្ហូបត្រូវបានធ្វើឡើងតាមម្ហូបនៃរាជវង្សចិនបុរាណពិតៗ។ វាផ្តល់នូវអាហារឆ្ងាញ់ៗដូចជា ទាប៉េកាំង ឌីមសាំធ្វើដោយដៃស្រស់ៗ គ្រឿងសមុទ្រស្រស់ៗ តែចិន ស្រាចិន និងវីស្គី។

ហេបភីឡេម ហតផត

ប្រជាជននៅប្រទេសណាក៏ជាប់ចិត្តដិតអារម្មណ៍នឹងស៊ុបឆ្នាំងដីដែរ។ នៅភ្នំពេញក៏មានភោជនីយដ្ឋានលក់ស៊ុបឆ្នាំងដីសម្រាប់ប្រជាជនចិនដែរផងដែរនោះគឺ ហេបភីឡេម ហតផត។ ហេបភីឡេម ហតផត មានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក។ ហេបភីឡេម ហតផត មិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេថែមទាំងមានតម្លៃសមរម្យទៀតផង។ ហេបភីឡេម ហតផត មានដើមកំណើតនៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ ១៩៩៩ ដែលមានរឿងព្រេងដូចជាទេវកថាចឹង។

ឌីមសាំអែមភើរើ

ឌីមសាំអែមភើរើ មានបរិស្ថានល្អ និងអាហារក៏ឈ្ងុយឆ្ងាញ់បែបចិន និងអាស៊ី។ ភោជនីយដ្ឋានគឺសាកសមបំផុតសម្រាប់អ្នកមិនបរិភោគសាច់ និងសម្រាប់អ្នកចង់បរិភោគ អាហារប៊ូហ្វេថ្ងៃត្រង់ផងដែរ។ វាស្ថិតនៅជិតផ្សារធំថ្មីដែលមានចរាចរណ៍ល្អ។ ម្ហូបពេញនិយមជាងគេគឺ ឌីមសាំ កាតាំង និងនំប៉ាវចំហុយ។

ភោជនីយដ្ឋានឡោវទីហ្វាន

បច្ចុប្បន្នភោជនីយដ្ឋាននេះមានពីរសាខា។ វាមានទីតាំងនៅផ្លូវមុនីវង្ស។ ភោជនីយដ្ឋាននេះគឺសាមញ្ញ និងមានអនាម័យ។ វាជាភោជនីយដ្ឋានគ្រឿងសមុទ្រដំបូងគេក្នុងរាជធានីភ្នំពេញ ដែលរសជាតិត្រូវបានទទួលស្គាល់ដោយប្រជាជនកម្ពុជា និងភោជនីយដ្ឋានចិនដ៏ទៃទៀតផងដែរ។ ។ អាហារជាច្រើនប្រភេទដែលអ្នកគួរតែភ្លក្ស ព្រោះថាឈ្មោះម្ហូបគឺគួរឱ្យចាប់អារម្មណ៍ ។

ភោជនីយដ្ឋានហុងកុង

“ភោជនីយដ្ឋានហុងកុង” ឥឡូវនេះជាភោជនីយដ្ឋានបែបហុងកុងដ៏ល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា។ ភោជនីយដ្ឋាននេះត្រូវបានជនបរទេស និងប្រជាជនក្នុងតំបន់ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអាហារដ៏ល្អឯក និងការរចនាផ្នែកខាងក្នុងហាងយ៉ាងលម្អិត។ ចាប់ពីឆ្នាំ២០១៦ ដល់២០២១ ភោជនីយដ្ឋាននេះបានបើកសាខាចំនួន៧ទីតាំង។ ខ្សែសង្វាក់ភោជនីយដ្ឋានក៏បានពង្រីកទៅបរទេសផងដែរ។ បច្ចុប្បន្នមានសាខាចំនួនប្រាំនៅទីក្រុងភ្នំពេញ និងពីរទៀតនៅប្រទេសម៉ាឡេស៊ី។

ភោជនីយដ្ឋាន Luk Hot Pot

ភោជនីយដ្ឋាន Luk Hot Pot មានដើមកំណើតចេញហាងតែហុងកុង។ ការតុបតែងហាង ការរចនាមីនុយ គឺត្រូវបានបង្កើតឡើងដោយយកចិត្តទុកដាក់។ ទោះបីប្រទេសកម្ពុជាមានអាកាសធាតុក្តៅក្តីតែ ប្រជាជនកម្ពុជាចូលចិត្តបរិភោគស៊ុបឆ្នាំងដី។ រសជាតិស៊ុបឆ្នាំងដីបែបហុងកុងដែលលេចធ្លោ និងពេញនិយមគឺ
នៅភោជនីយដ្ឋាន Luk Hot Pot ។

ម្ហូបខ្មែរ

ភោជនីយដ្ឋានវ័នម៉រ

ភោជនីយដ្ឋានវ័នម៉រគឺជាភោជនីយដ្ឋានខ្មែរដ៏ប្លែកមួយ។ តុបតែងដោយតុឈើជាមួយធម្មជាតិបៃតងជាច្រើនប្រភេទ ផ្តល់នូវអារម្មណ៏បែបតំបន់អាស៊ីអាគ្នេយ៍។ អ្វីដែលប្លែកជាងនេះទៅទៀតនោះគឺអង្កររបស់ពួកគេជាអង្ករដំណើបក្រហម ។ គ្រឿងសង្ហារឹមធ្វើពីឈើរឹតតែបង្កើនចំណង់អាហារ។ ម៉ឺនុយត្រូវបានបង្ហាញនៅក្នុងទម្រង់ជាកាសែតដែលមានមុខម្ហូបជាច្រើន។

ភោជនីយដ្ឋានម្លិះ

ម្លិះគឺជាភោជនីយដ្ឋាន មានរចនាបែបបុរាណលាយសម័យយ៉ាងប្រណិត ដែលអាចបរិភោគអាហារទាំងខាងក្នុងហាង និងខាងក្រៅហាងជាមួយនឹងធម្មជាតិបានផងដែរ។ គ្រាន់តែអ្នកដើរចូលភ្លាម អ្នកអាចឃើញព្រះពុទ្ធបដិមាកម្ពស់ប្រហែល ២,៥ ម៉ែត្រ។ នៅលើជញ្ជាំងខាងស្តាំមានរូបថតរបស់លោក ជែកគី ចាន់ និងម្ចាស់ភោជនីយដ្ឋាន ។ បរិយាកាសមានភាពឆើតឆាយ និងស្ងប់ស្ងាត់។ អ្នករត់តុបាននិយាយថា នៅស្រុកខ្មែរ ម្លិះ មានន័យថា ចាស្មីន។

ភោជនីយដ្ឋានខ្មែរដែលទទួលស្គាល់ថាជាភោជនីយដ្ឋានល្អបំផុតនៅភ្នំពេញ។ មុខម្ហូបគឺល្អប្រណិត ហើយរសជាតិគឺបែបភូមិភាគអាស៊ីអាគ្នេយ៍។ មេចុងភៅធ្លាប់ធ្វើការនៅប្រទេសបារាំង ហើយបានឈ្នះមេដាយមេចុងភៅអាជីពរបស់រដ្ឋាភិបាលបារាំង។ មុខម្ហូបនៅទីនេះមានការលាយបញ្ចូលគ្នានៃរចនាប័ទ្មខ្មែរ និងបារាំង។ ភោជនីយដ្ឋាននៅជិតវិមានឯករាជ្យដែល មានទីធ្លាតូច ប៉ុន្តែស្អាតណាស់ ជាមួយកៅអីនៅជាន់ខាងលើដ៏ស្ងប់ស្ងាត់។

ភោនីយដ្ឋានល្បាប់

ល្បាប់នេះគឺជាភោជនីយដ្ឋានដែលអាថ៍កំបាំងខ្លាំងណាស់ដែលមានទីតាំងនៅជាន់ទីពីរ ។ អ្នកមិនអាចចាប់អារម្មណ៍ភោជនីយដ្ឋាននៅពេលអ្នកឆ្លងកាត់ ព្រោះទីតាំងហាងនេះពិតជាអាថ៍កំបាំងមែនទែន បើគ្មានអ្នកណានាំផ្លូវទេ អ្នកនឹងមិនរកឃើញ ឬមិនដឹងឡើយ។ គេថាវាជាហាងចាស់មានប្រវត្តិ១០០ឆ្នាំ។ តុ និងកៅអីតុបតែងខាងក្នុងធ្វើពីឈើ។ បរិយាកាសគឺមានស្ងប់ស្ងាត់ណាស់។ វាជាកន្លែងដ៏ស័ក្តិសមសម្រាប់ការអង្គុយញ៉ាំអាហារខ្មែរពិតៗ ប៉ុន្តែកុំភ្លេចធ្វើការកក់ទុកជាមុន!

យើងត្រូវតែភ្លក្សខ្យង។ វាធំហើយមានរសជាតិពិសេស។ វាដូចសាច់ជ្រូកបន្តិច ប៉ុន្តែសាច់របស់វាគឺស្វិតជាង។ ម្ហូបពិសេសមួយទៀតគឺតុងកឹង។ អ្នកខ្លះបកប្រែជាភាសាចិនថាផ្កាឡាវេនឌ័រពេលយប់ អ្នកខ្លះទៀតថាផ្កាម្លិះ។ និយាយឲ្យខ្លីគឺជាផ្កាមួយប្រភេទ គេយកវាមកបំពងខ្ទឹមស។ វាគឺជាមុខម្ហូបមួយក្នុងចំណោមម្ហូបប្រចាំភោជនីយដ្ឋានល្បាប់ផងដែរ។