ខេត្តបាត់ដំបង

បាត់ដំបងគឺជាខេត្តដែលមានផ្ទៃដីធំជាងគេបំផុតទីពីរនៃប្រទេសកម្ពុជា ក្រុងបាត់ដំបងត្រូវបានបង្កើត ឡើងចាប់តាំងពីសតវត្សទី១១មកម្ល៉េះ។ ខេត្តបាត់ដំបងគឺជាអតីតរាជធានីខ្មែរមន និងស្ថិតនៅចំកណ្តាលភាគពាយ័ព្យនៃប្រទេសកម្ពុជា។ រហូតមកដល់សម័យសង្រ្គាម ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ស្ទើរតែទាំងស្រុងត្រូវបានបំផ្លិចបំផ្លាញ។ 

សំណង់លំនៅឋានអាជីវកម្មតាំងពីសម័យអាណានិគមបារាំងនៅតាមដងស្ទឹងសង្កែបង្កើតបាននូវផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយ នៅទីនេះមានវត្តអារាមជាច្រើន នៅពាសពេញទីក្រុង។ ភ្នំមួយដែលមានឈ្មោះបោះសម្លេងជាងគេបង្អស់នៅក្នុងខេត្តបាត់ដំបងគឺភ្នំសំពៅ (Ship Hill)។

បាត់ដំបងគឺជាខេត្តដែលផលិតស្រូវអង្ករ និងដំណាំធញ្ញជាតិផ្សេងៗឈានមុខគេបំផុតនៅក្នុង ប្រទេសកម្ពុជា។