ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ហើយត្រូវបានដាក់ឈ្មោះតាម ព្រះបាទនរោត្តម សីហនុ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែធំជាងគេនៅកម្ពុជា និងជាទីក្រុងធំទីពីរនៅប្រទេសកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ បច្ចុប្បន្នវាជាតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់នៅកម្ពុជា និងមានលក្ខណៈស្រដៀងទៅនឹងទីក្រុង “Shenzhen” ប្រទេសចិន។ កំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវបានសាងសង់ក្រោយឆ្នាំ១៩៥០។ ក្នុងគោលបំណងលើកទឹកចិត្តដល់ការវិនិយោគ វាត្រូវបានបង្កើតឡើងជាកំពង់ផែលេីកលែងពន្ធនៅឆ្នាំ១៩៩៨។ ក្នុងសម័យសង្រ្គាម កំពង់ផែព្រះសីហនុត្រូវបានប្តូរឈ្មោះជា កំពង់ផែកំពង់សោម និងឈ្មោះកំពង់ផែក្រុងព្រះសីហនុត្រូវបានស្តារឡើងវិញក្នុងទសវត្សរ៍ឆ្នាំ១៩៩០។

ខេត្តព្រះសីហនុ មានធនធានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលមានទឹកសមុទ្រពណ៌ខៀវ ខ្សាច់ពណ៌ស កន្លែងស្ងប់ស្ងាត់ និងនាំមកនូវភាពរីករាយស្រស់ស្រាយ។ ការអភិវឌ្ឍតាមមាត់ឆ្នេរសមុទ្រ ដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍តាមបណ្តោយឆ្នេរដែលមានលក្ខណៈពិសេសជាមួយនិងអេកូឡូស៊ីធម្មជាតិ ដូចជាព្រៃឈើ និងភ្នំជាដើម។ ធនធានអេកូឡូស៊ីដ៏សម្បូរបែប បង្កើតឱ្យមានតុល្យភាព នៃការកកើតឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី។

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៩ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរក្នុង និងក្រៅស្រុកប្រមាណ១,៨លាននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសជិត៦៥ម៉ឺននាក់ដែល​ តួរលេខនេះកើនជាង៥០ភាគរយ​​ ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ជាង១,១លាននាក់ជាភ្ញៀវទេសចរក្នុងស្រុក ដែលតួរលេខនេះធ្លាក់ចុះ៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ខេត្តព្រះសីហនុ មានធនធានឆ្នេរសមុទ្រដ៏ស្អាត ដែលមានទឹកសមុទ្រពណ៍ខៀវ ខ្សាច់ស កន្លែងស្ងប់ស្ងាត់ និងនាំមកនូវភាពរីករាយស្រស់ស្រាយ។ ខេត្តព្រះសីហនុបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។ ខេត្តនេះមានអាជីវកម្មជាច្រើនកំពុងរង់ចាំការអភិវឌ្ឍ ហើយមានឱកាសនៃការវិនិយោគជាច្រើនផងដែរ។