ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាតំបន់ដែលពោរពេញទៅដោយសម្រស់ធម្មជាតិអមដោយភ្នំ​​ ព្រៃដ៏សែនក្រាស់ ទឹកជ្រោះដ៏ស្រស់ស្អាតនិងជម្រាលភ្នំស្រស់បំព្រងខៀវស្រងាត់។ ខេត្តមណ្ឌលគិរី ជាដែលមានប្រជាជនរស់នៅតិចចំផុតនៅប្រទេសកម្ពុជា និងជាខេត្តមួយដែលមានទំហំដីធំជាងគេបំផុត។ ខេត្តមណ្ឌលគិរី មានរមណីដ្ឋានជាច្រើនដូចជា ទឹកជ្រោះប៊ូស្រា ទឹកធ្លាក់សែនមនោរម្យ ទឹកជ្រោះរមនា ភូមិពូតាំង ។ល។

នៅខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២២ ដល់២០៣៥” ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ភាគឦសាននៃប្រទេស។ ផែនការនេះបានដាក់ចេញនូវ ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទេសចរណ៍ ជាពិសេសខេត្តមណ្ឌលគិរី នៅតំបន់ភាគឦសាន ក្នុងគោលបំណងធ្វើឱ្យទីនេះក្លាយជាផ្នែកមួយនៃប៉ូលសេដ្ឋកិច្ចទីបួនរបស់ប្រទេសកម្ពុជា។