ខេត្តសៀមរាប

ខេត្តសៀមរាបបានក្លាយជានិមិត្តរូបទេសចរណ៍កម្ពុជាចាប់តាំងពីឆ្នាំ១៩៩២​នៅពេលដែលអង្គការយូណេស្កូបានចុះ ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក។ រាល់វីដេអូ ឬទស្សនាវដ្ដីដែលរៀបរាប់ពីប្រទេសកម្ពុជា អ្នកអាចឃើញប្រាសាទអង្គរវត្ត និងប្រាសាទនៅក្នុងតំបន់អង្គរដែលស្ថិតនៅក្នុងខេត្តសៀមរាបក៏មានរៀបរាប់នៅក្នុងនោះផងដែរ។ ខេត្តសៀមរាប ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។

ខេត្តសៀមរាបពោរពេញដោយសំណង់ស្ថាបត្យកម្មបែបអាណានិគមបារាំង និងបែបចិននៅតាមជុំវិញតំបន់ និងជុំវិញផ្សារចាស់។ នៅក្នុងទីក្រុងសៀមរាបមាន សារមន្ទីរជាតិ ការសំដែងរបាំប្រពៃណី របាំអប្សារា ភូមិវប្បធម៌ខ្មែរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងសិប្បកម្ម កសិដ្ឋានសូត្រ វាលស្រែនៅជនបទ ភូមិនេសាទ និងជម្រកសត្វស្លាបក្បែរទន្លេសាប បារ និងកន្លែងទទួលទានអាហារដ៏សម្បូរបែប។

ខេត្តនេះមានចម្ងាយត្រឹមតែ១៥២គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃ។ សៀមរាបជាទីក្រុងតូចមួយ ប្រកបដោយភាពស្ងប់ស្ងាត់ និងសន្តិភាព ហើយអ្នករស់នៅទីនេះមានភាពរួសរាយរាក់ទាក់ណាស់។ ខេត្តនេះជាតំបន់ទេសចរណ៍មួយដែលអ្នកទេសចរទាំងអស់មិនគួរមើលរំលង។