ម្ហូបតាមផ្លូវនៅទីក្រុងភ្នំពេញ

“បាយដំណើបជាមួយខ្ទិះដូង គឺជាបង្អែមខ្មែរទូទៅនៅក្នុងភោជនីយដ្ឋាននានាក្នុងរាជធានីភ្នំពេញ។ “បាយដំណើប និងស្វាយ” ជាបាយដំណើប ស្រោចជាមួយខ្ទិះដូងក្តៅៗ និងផ្លែឈើតាមរដូវ នៅតំបន់អាស៊ីអាគ្នេយ៍ ជាទូទៅមានរសជាតិផ្អែម និងជូរពិសេសដូចជាស្វាយទុំ។
ភោជនីយដ្ឋានមួយចំនួនប្រើប្រាស់ទឹកស៊ីរ៉ូពណ៌ត្នោតក្នុងស្រុកជំនួសឱ្យខ្ទិះដូង ហើយបាយដំណើបនឹងភ្លឺដូចត្បូងពណ៌ត្នោតលាយក្រហម! មិនថាខ្ទិះដូង ឬទឹកស្ករត្នោតនោះទេ បង្អែមនេះមានរសជាតិជូរអែមធ្វើឱ្យអ្នកហូបដល់អស់មួយចានគ្មានសល់បន្តិចទេ!

នំអន្សមចេកគឺនិយមជាពិសេសអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខែមេសា និងបុណ្យភ្ជុំបិណ្ឌនៅខែតុលា។ ទោះបីជាគេនាំគ្នាហៅវាថាជានំ តែវាមិនមែនដូចនំចេកនោះទេ។ តាមប្រពៃណីវិធីសាស្រ្តនៅក្នុងកូរម្សៅអង្ករជាមួយចេក និងខ្ជប់ស្លឹកចេកដើម្បីរក្សារសជាតិផ្អែមនៅពេលចំហុយ។ អំឡុងពេលថ្ងៃឈប់សម្រាក ប្រជាជនកម្ពុជាតែងតែធ្វើនំអស្សនជាអាហាសម្រន់បែបប្រពៃណីយកទៅប្រគេនព្រះសង្ឃ ក៏ដូចជាធ្វើជាសំណែននៅតាមទីសក្ការៈ។

សារ៉ាយចាហួយគឺជាប្រភេទចាហួយគ្រប់ពណ៍សម្រាប់លាយជាងមួយទឹកកក។ ទោះបីជាវាជាពណ៍ល័កមែនប៉ុន្តែចាហួយធ្វើពីសារ៉ាយធម្មជាតិ។ គេនិយមហូបចាហួយជាមួយសាគូ សណ្ដែកសៀង និងទឹកកកឈូសជាមួយទឹកដោះគោដូង។ សារ៉ាយចាហួយមានរូបរាងដូចទឹកកកឈូសដែលជារឿយៗជនជាតិចិនបរិភោគ ប៉ុន្តែរសជាតិប្លែករបស់សារ៉ាយចាហួយ គឺជារសជាតិបែបកម្ពុជាតែមួយគត់។

ចេកត្រូវបានបកសំបកចេញ និងដុំអោយសំប៉ែត រួចបំពងដល់ប្រែពណ៍ដល់ដូចពណ៍មាស និងស្រួយល្អ។ ចេកចៀនជាអាហារសម្រន់ដែលគេធ្វើនៅផ្ទះច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ប្រទេសភាគច្រើននៅអាស៊ីអាគ្នេយ៍តែងតែធ្វើចេកចៀននៅផ្ទះជាអាហារសម្រន់បែបប្រពៃណី ។ គ្រួសារខ្មែរភាគច្រើនដាំចេក ហើយម្តាយខ្មែរភាគច្រើនអាចយកចេកមកធ្វើបង្អែម ឬអាហារសម្រន់។

នំសង់ខ្យាល្ពៅគឺជាបង្អែមមានដើមកំណើតពីរាជធានីភ្នំពេញ ដោយទទួលបានឥទ្ធិពលពីឈ្មួញព័រទុយហ្គាល់ និងវប្បធម៍ពីបូព៌ានិងខាងលិច។ សង់ខ្យាល្ពៅមិនពិបាកធ្វើនោះទេប៉ុន្តែត្រូវចេះតិចនិកខ្លះៗបានធ្វើបាន។ វាពិតជាពិបាកបន្តិចដែរក្នុងការខួងល្ពៅខ្នាតមធ្យម ដើម្បីចុះស៊ុតចូល ខ្ទិះដូង ស្ករត្នោត និងគ្រឿងផ្សំផ្សេងៗទៀត រួចដាក់ចំហុយ។ ទំហំល្ពៅគឺជះឥទ្ធិពលលើវិធីសាស្រ្តចំហុយ និងរសជាតិផងដែរ។ ការចំហុយដែលល្អគឺ មិនមានការបែកល្ពៅ និងស្នូលចាហួយខាងក្នុងគឺទន់និងស្វិតល្អ។

នំនេះគឺសដូចព្រិលចឹងតែជានំដែលគេដាក់ឈ្មោះអោយដ៏ងងឹតថា នំពិឃាតប្តីដោយសារតែការក្បត់។ ប្រពន្ធបានធ្វើនំនេះអោយប្តី អោយហូបហើយប្តីអួលទាល់តែស្លាប់។ ក្រៅពីគំនិតសងសឹក នំផ្លែអាយនេះគឺមានរសជាតិផ្អែម ដោយនំនេះធ្វើពីម្សៅអង្ករជាមួយនឹងស្នូលស្ករដូង រួចយកទៅចំហុយ។ ចំហុយរួច គេរោយសាច់ដូងឈូសពីលើនំ។ នៅពេលដែលខាំនំនេះ ស្នូលស្ករត្នោតនឹងហូរចេញមកដូចទឹកចឹង។

អាហារពេលព្រឹកគឺមិនត្រឹមតែឆ្លុះបញ្ជាំងពីការរស់នៅនោះទេ តែសបញ្ជាក់ពីប្រវិត្តសាស្រ្ត និងការផ្លាស់ប្តូររបស់វប្បធម៍ផងដែរ។ នំគមគឺនំដូណាត់ខ្មែរ ឬគេអ្នកស្រុកហៅថា “នំរង្វង់ដៃ”។ វាជាបង្អែមមួយប្រភេទដែលគេវៃម្សៅអង្ករ លុញជាដុំ ហើយវេញជារង្វង់ រួចបំពង និងចាក់ស្ករត្នោតពីលើ។ ទោះបីជាដូណាត់ល្បីពេញពិភពលោកមែនតែនំកងនៅតែទទួលរក្សារសជាតិដើមរបស់វា។ នៅតាមទីផ្សារកម្ពុជា មានអ្នកលក់ខ្លះពពាយនាយលក់ថា “នំកងដ៏ឆ្ងាញ់មកហើយ”។

ឃ្មុំអាំងគួរតែត្រូវបានជាប់ចំណាត់ថ្នាក់រសជាតិឆ្ងាញ់ដ៏កម្រមួយ។ ឃ្មុំអាំងអាចយកមកដុតដោយខ្ចប់ក្នុងស្លឹកឬក្រដាសរុំអាលុយមីញ៉ុមបាន។ អ្នកខ្លះទៀតដុតផ្ទាល់នឹងភ្លើងតែម្តង។ ឃ្មុំដុតខ្ចប់ក្នុងស្លឹកគឺសម្បូរលក់តាមផ្លូវនិងភូមិនៅកម្ពុជាណាស់។ ចំពោះអ្នកលក់តាមរទះវិញគឺមានចង្ក្រានធ្យូង សម្រាប់ដុតឃ្មុំខ្ចប់នឹងស្លឹកចេក ពេលដែលដើរកាត់នោះ វាភាយក្លិនឈ្ងុយ។

ដោយមានការពេញនិយម ប្រជាកសិករជាច្រើនបានចាប់ផ្តើមបង្កាត់ពូជ ដើម្បីយកសំបុកឃ្មុំ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើននៅតែចូលចិត្តទៅព្រៃដើម្បីយកឃ្មុំដោយសារតែរសជាតិធម្មជាតិដ៏បរិសុទ្ធរបស់វា។ ដូច្នេះ​តម្លៃ​ឃ្មុំដុត​មានតម្លៃ​ជាង​អាហារ​សម្រន់​ក្នុង​ស្រុក​ផ្សេង​ទៀត។

អាហារពេលព្រឹកដំបូងរបស់ប្រជាជនខ្មែរគឺ នំបញ្ចុក។ គុយទាវខ្មែរត្រូវបានគេស្គាល់ថានំបញ្ចុកខ្មែរ ដែលមានរសជាតិខ្ញី ជាមួយសម្លការីបៃតង ឬខ្ទិះដូងស៊ុបត្រី របោយជាមួយស្លឹកជីអង្កាម សណ្តែកបណ្តុះ ត្រយូកចេក ត្រសក់ និងបន្លែផ្សេងៗជាច្រើនទៀត។ គ្រឿងទេសប្រភេទនេះត្រូវបានជះឥទ្ធពលពីប្រទេសឥណ្ឌាបុរាណក្នុងប៉ុន្មានសតវត្សកន្លងមកហើយ។ នៅដើមសតវត្សទី១ សម័យហ្វូណនត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជា ដោយយកសាសនាហិណ្ឌូជាសាសនាជាតិ។ ដូច្នេះប្រទេសកម្ពុជាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌ឥណ្ឌា។ ទន្ទឹមនឹងការបញ្ចូលគ្រឿងទេស នំបញ្ចុកខ្មែរ រួមមានភាសាខ្មែរ ប្រព័ន្ធសរសេរ និងជំនឿសាសនាដែលមានឥទ្ធិពលមកទល់សព្វថ្ងៃនេះ។

មានអាហារសម្រន់ប្លែកៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា ផ្លែឈើជ្រក់ ក្តាមឆៅ ផ្លែឈើជ្រលក់អំបិល ជាដើម ប៉ុន្តែអាហារតាមចិញ្ចើមផ្លូវមួយចំនួនគឺមិនមែនជាអាហារពេញនិយម ហើយគួរឱ្យខ្លាចសូម្បីតែគិត។ វាត្រូវបានណែនាំជាពិសេសសម្រាប់ជនបរទេសដែលចង់ទទួលបានបទពិសោធន៍ប្លែក ។ ប្រជាជន​កម្ពុជាបាន​ទម្លាប់​និង​រសជាតិ​ទាំងនោះ​ហើយ ប៉ុន្តែ​វា​ស្ថិត​ក្នុង​ចំណោម​អាហារ​សម្រន់ដ៏ពិសេសមានលក់តាមផ្លូវទាំង​បី​ប្រភេទ​ ​​ដែល​មនុស្សទូទៅ​ធ្លាប់​ញុំា​!

ពងទាកូនគឺជាអាហារដ៏រន្ធត់បំផុតនៅក្នុងបញ្ជីអាហារលើពិភពលោក។ មនុស្សម្នាជាច្រើនយល់ច្រឡំថា ពងទាកូនមានតែមួយគត់នៅប្រទេសវៀតណាម។ តាមពិត នៅទូទាំងអាស៊ីអាគ្នេយ៍ និងផ្នែកខ្លះនៃប្រទេសចិនក៏មានប្រពៃណីបរិភោគចំនីនេះដែរ ។ វិធីសាស្រ្តនៃការបរិភោគគឺខុសគ្នាបន្តិចបន្តួចនៅតាមតំបន់នីមួយៗ ប៉ុន្តែជាទូទៅ ស៊ុតដែលបានភ្ញាស់ប្រហែល ១៥ ថ្ងៃ អាចយកមកបរិភោគបានបន្ទាប់ពីស្ងោរ។ ដោយសារវាជាស៊ុតដែលបង្កកំណើតបានកន្លះខែ ដួចនេះវាល្មមនឹងឃើញរូបរាងកូនទាហើយ ។ វាមានសរសៃឈាមពេញលេញ និងចេញជារូបរាងប្រហែលៗ។ ប្រសិនបើវាត្រូវបានដាក់ភ្ញាស់ពីរបីថ្ងៃទៀត ពេលខ្លះវាអាចដុះចេញឆ្អឹងឬ រោម ។


នៅប្រទេសវៀតណាម ប្រជាជនជឿថាការទទួលទានពងទាកូនអាចបំពេញបន្ថែមសារធាតុចិញ្ចឹមដែលត្រូវការសម្រាប់ការសិក្សា។ នៅប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា ពងទាកូនដែលមានគុណភាពខ្ពស់ត្រូវបានចាត់ទុកថាជាអាហារបំប៉នសម្រាប់ថែរក្សាសម្រស់របស់ស្រ្តី។ ជាធម្មតា គេបរិភោគពងទាកូនជាមួយ អំបិល ម្រេច ក្រូចឆ្មា ស្លឹកខ្ទឹមវៀតណាម និងចំណិតខ្ទឹមក្រហម។ អ្នកខ្លះបន្ថែមគ្រឿងផ្សំដូចជា ខ្ញី ម្ទេស និងទឹកត្រី រួចលាយរសជាតិជាមួយស្ករបន្តិច។ គ្រឿងផ្សំទាំងនេះជាចម្បងដើម្បីបំបាត់ក្លិនរបស់ពងទាកូន ដូច្នេះជួនកាលអ្នកលក់នឹងណែនាំគ្រឿងផ្សំផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាចេកចំនិត ស្លឹកគ្រៃជាដើម។


ក្រៅពីគ្រឿងផ្សំពិសេស ហាងមួយចំនួននឹងប្រើថាសពិសេសសម្រាប់រៀបចំពងទាកូន ព្រោះទឹកក្នុងស៊ុតគឺមានរសជាតិឈ្ងុយឆ្ងាញ់ តែវាងាយស្រួលបែក និងកំពប់ពេលដែលបរិភោគ។

ត្រីប្រហុក (ប្រហុក) ផលិតចេញពីត្រីតាមភ្លឺស្រែ និងត្រីទឹកសាបផ្សេងទៀត។ ត្រីត្រូវបានវះយកគ្រឿងក្នុងចេញ ហើយទឹកត្រីប្រឡាក់អំបិល។ បន្ទាប់ពីផ្អាប់ទុករួចហើយ អ្នកអាចហូបប្រហុកឆៅដោយច្របាច់ ក្រូចឆ្មា និងថែមគ្រឿងទេសផ្សេងៗ ហើយអ្នកអាចហូបជាមួយស្វាយខ្ចីបាន។ ប្រហុកក៏អាចយកទៅចំហុយបានផងដែរដោយរុំក្នុងស្លឹកចេក ឬបន្លែបៃតង។ វាជាគ្រឿងផ្សំសំខាន់ដែលមិនអាចខ្វះបានសម្រាប់មុខម្ហូបខ្មែរជាច្រើនមុខ។ ប្រជាជនខ្មែរតែងតែនិយាយថា “មិនប្រៃ មិនស្អុយ” មានន័យថា ម្ហូបមិនឆ្ងាញ់។

នៅខែសម្បូរត្រី ត្រីទឹកសាបត្រូវដាក់ហាលថ្ងៃមួយថ្ងៃសិនមុននឹងយកទៅប្រឡាក់ធ្វើប្រហុក ហើយផ្អាប់ទុកអោយបាន២០ថ្ងៃ ទោះបីជាយ៉ាងណាក៏ដោយរូបមន្តដើមគឺត្រីត្រូវផ្អាប់ទុកអោយបានយ៉ាងហោចណាស់៣ឆ្នាំបើចង់ឆ្ងាញ់។ ប្រជាជនកម្ពុជាហៅវាថាប្រហុកដោយសារក្លិនស្អុយរបស់វា ហើយវាជាមូលហេតុមួយដែលប្រព័ន្ធផ្សព្វផ្សាយបរទេសបានចុះថាប្រហុកគឺជាម្ហូបដែលគួអោយរអើមចំណាត់ថ្នាក់ទី១៣ក្នុងពិភពលោក។

ប្រហុកពេលដែលផ្អាប់ទុកយូរគឺដូចទៅនឹងទឹកត្រីដែរ។ វាគ្មានអ្វីដែលគួរអោយទាក់ទាញពីក្លិនស្អុយនោះទេតែដូចគេនិយាយថា ចំហាយហ្គាសធ្វើអោយស្រក់ទឹកភ្នែក ដូចទឹកជ្រលក់ដែលធ្វើអោយខ្ញុំស្រក់ទឹកមាត់ វាមិនមែនជាអ្វីដែលអាចបរិយាយថាដូចថាពាក្យរសជាតិបានទេ ព្រោះវាជាការស្រូបទាញ។

អ្នកគិតថារសជាតិធូរេនមុតពិបាកនឹងទ្រាំ? ប្រសិនបើប្រៀបធៀបជាមួយនឹងប្រហុក ធូរេនគឺមានក្លិនស្រាលបំផុតហើយ។ “

មានគេនិយាយថាដំណើរទេសចរណ៏មកប្រទេសកម្ពុជាដោយមិនបានស្បាកល្បងញុំប្រភេទសត្វល្អិតស៊ីរុក្ខជាតិគឺជាទេសចរណ៏មិនបានពេញលេញ។ អ្នកអាចឃើញ អាជីវករលក់សត្វល្អិតប្រភេទនេះ នៅតាមដងផ្លូវ ឬផ្លូវលំនៅក្នុងប្រទេសកម្ពុជា ព្រោះអាហារប្រូតេអ៊ីនទាំងនេះមានភាពទាក់ទាញខ្លាំងសម្រាប់មនុស្សទូទៅ! មានគេនិយាយថាអាហារសម្រន់ប្រភេននេះមិនមាននៅក្នុងប្រវត្តិសាស្រ្តទេពីព្រោះប្រទេសកម្ពុជាសំបូរទៅដោយធនធាន ដូច្នេះសត្វល្អិតមិនមែនជាអាហាររបស់ប្រជាជនខ្មែរសម័យដើមនោះទេ ប៉ុន្តែដោយសារតែភាពចលាចល និងទុរ្ភិក្ស ប្រជាជនបានចាប់ផ្តើមពិសារនៅអាហារប្រភេទនៅក្នុងមុខម្ហូបរបស់ពួកគេ។

ឥឡូវនេះប្រជាជនខ្មែរចូលចិត្តញ៉ាំអាហារប្រភេទនេះ មិនមែនព្រោះតែប្រភពអាហារមានកម្រិតនោះទេ។ ចង្រ្អិត សំបុកឃ្មុំ អាពីង ជាដើម សុទ្ធតែជាអាហារសម្រន់ពេញនិយមនៅតាមតូប។ អ្នកលក់បានបំពងវាឲ្យក្រៀម ។ វាពេញនិយមខ្លាំង ជារឿយៗលក់អស់ត្រឹមតែរយៈពេលពីរបីម៉ោងតែប៉ុណ្ណោះ។ ពេលដែលគេជួបជុំគ្នាយុវវ័យនៅប្រទេសកម្ពុជាជាច្រើនចូលចិត្តញុំាចង្រិតបំពងជាមួយស្រាបៀរ​។

សត្វអាពីងគឺជាសត្វល្អិតដែលអាចញុំបាន ដែលត្រូវបានគេឃើញជាញឹកញាប់នៅក្នុងខ្សែភាពយន្ត។ សត្វអាពីង គ្មានពិសដែលចេញពីរូងភ្នំមានជើង៨ រសជាតិដូចសាច់ក្តាម ហើយរសជាតិឆ្ងាញ់ពិសេសពេលដែលចំអិនដោយបំពងជាមួយម្សៅ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចាប់យកធ្វើចំណីអាហារច្រើនពេក សត្វអាពីងមានការថយចុះដ៏ធំធ្វើឲ្យមានការទាក់ទាញការចំណាប់អារម្មណ៍ ព្រមទាំងមានអត្ថបទចុះផ្សោយអំពីររឿងនេះផងដែរ។ ដោយសារកង្វះខាតក្នុងការផ្គត់ផ្គង់ តម្លៃសត្វអាពីងកាលដើមឆ្នាំ ២០០០ មានតម្លៃត្រឹមតែ ៣០០ រៀលតែប៉ុណ្ណោះ (ប្រហែល ០,០៨ ដុល្លារនៅពេលនោះ) ។ ឥឡូវនេះសត្វអាពីងទំហំតូចបន្តិចមានតម្លៃយ៉ាងហោចណាស់ ក៏១ដុល្លារដែរ។ នៅក្នុងរដូវដែលមិនសម្បូរតម្លៃនៃសត្វអាពីង គឺមានតម្លៃជិតស្មើនឹងប្រាក់ខែក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលពូកែចម្អិនអាពីង ដែលឆ្ងាញ់ ប្រទ្បាក់វាជាមួយខ្ទឹមស និងអំបិល ពេលដែលទើបចាប់វាបានថ្មីៗ ធើ្វឲ្យខាងក្រៅក្តៅនិងស្រួយ និងខាងក្នុងទន់ៗ នេះគឺអ្វីដែលអ្នកទិញហ៊ានចំណាយលុយ ។ វាត្រូវបានគេនិយាយផងដែរថា បើប្រៀបធៀបជាមួយ សត្វល្អិតក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត សត្វល្អិតនៅក្នុងកម្ពុជា គឺជាអាហារសម្រន់បែបប្រពៃណីដែលមានតែក្នុងស្រុក ដូច្នេះអ្នកគួរតែតែសាកល្បងពិសារ។

អាហារដែលធ្លាប់សម្រាប់បំបាត់ភាពស្រេកឃ្លាននៅក្នុងសម័យសង្រ្គាម ឥឡូវនេះបានប្រែក្លាយជាទីអាហារដ៏ពេញនិយម សម្រាប់ប្រជាជនក្នុងស្រុក និងអ្នកទេសចរមកពីជុំវិញពិភពលោក សត្វល្អិតបំពងបានក្លាយទៅជាអាហារសម្រន់ដ៏ពិសេសបំផុតនៅតាមដងផ្លូវ និងផ្លូវលំនានា។