វប្បធម៍នៃការរស់នៅ

ប្រជាជនខ្មែរបរិភោគបាយជាអាហារចម្បង ត្រីជាអាហារបន្ទាប់បន្សំ។ ពួកគេចូលចិត្តបរិភោគបន្លែដែលមានរសជាតិមុតដូចជា ម្ទេសស្រស់ ខ្ទឹមបារាំង និងខ្ញី ក៏ដូចជាសាឡាត់ សាច់ឆៅ និងទឹកត្រី។

ផ្ទះបុរាណដែលប្រជាជនខ្មែររស់នៅភាគច្រើនសង់អំពីឈើជើងសសរលើកខ្ពស់ផុតពីដីកម្ពស់ប្រហែល២ម៉ែត្រ ដោយស្នាក់នៅខាងលើ ចំណែកទីធ្លាខាងក្រោមសម្រាប់ទុកដាក់សម្ភារៈ ឧបករណ៍កសិកម្ម និងយានជំនិះផ្សេងៗ។

ទំំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជាគឺបុរសដណ្ដឹងស្រ្ដី និងរៀបការរស់នៅផ្ទះខាងស្រី។ ពិធីមង្គលការទាំងអស់ត្រូវប្រារព្ធនៅគេហដ្ឋានខាងស្រី ដែលត្រូវបានចូលរួម និងរៀបចំដោយចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ។

ប្រជាជនខ្មែរមានការយកចិត្តទុកដាក់ខ្លាំងចំពោះសុជីវធម៌។ សុជីធម៌ទូទៅគឺការសំពះ ដោយលើកដៃប្រណមដាក់ត្រឹមដើមទ្រូង និងឳនក្បាលបន្តិច។ កម្ពស់នៃការលើកដៃប្រណមគឺអាស្រ័យទៅលើឋានន្តរស័ក្ដ។ ចំពោះព្រះរាជា ខ្សែរាជ្យវង្ស និងព្រះសង្ឃ យើងត្រូវលុតជង្គង់ និងឳនសំពះ។ ការចាប់ដៃក៏ពេញនិយមនៅក្នុងសង្គមកម្ពុជាផងដែរ ប៉ុន្តែការសំពះនៅតែត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរវាងបុរស និងស្រ្តី។