សមាគមមូលនិធិគ្រួសារខែ្មរ

 

សមាគមមូលនិធិគ្រួសារខែ្មរ (KHCA) គឺជាស្ថាប័នសប្បុរសធម៍តែមួយគត់ដែលមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៃព្រះរាជណាចក្រកម្ពុជាសម្រាប់សហប្រតិបត្តិការជាមួយនឹងកម្ពុជាផ្ទះទី២របស់ខ្ញុំ។ ប្រមូលផ្ដុំទៅដោយអ្នកជំនាញផ្នែកគណនេយ្យ ស្ថិតិ មេធាវី អ្នកតំណាងពីរដ្ឋាភិបាល និងវិស័យឯកជន ដែលពួកគេនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃក្នុងការបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សមាគមមូលនិធិគ្រួសារខែ្មរ នឹងធ្វើការងារយ៉ាងជិតស្និទ្ធិជាមួយនឹងក្រសួងមហាផ្ទៃដើម្បីបង្កើននូវឱកាសវិនិយោគជាអន្តរជាតិ ក៏ដូចជាជួយជម្រុញដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការជួយឲ្យគុណភាពនៃការរស់នៅរបស់ប្រជាជនខ្មែរកាន់តែមានភាពប្រសើរឡើង។

 

កម្ពុជាផ្ទះទី២របស់ខ្ញុំ

 

កម្ពុជាផ្ទះទី២របស់ខ្ញុំ គឺជាគម្រោងផ្តួចផ្តើមដោយម៉ាយ សេខិន ហូម ស៊ីអិម2អេច (ខេមបូឌា)ឯ.ក រួមជាមួយនឹងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងគោលដៅក្នុងការណែនាំអំពីប្រទេសដ៏ស្រស់ស្អាតមួយនទៅកាន់ពិភពលោកឲ្យបានស្គាល់។ យើងអនុញ្ញាតឲ្យប្រជាជននៅ ទូទាំងពិភពលោកទាំងអស់ក្លាយជាសមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំ ដើម្បីទទួលបាននូវសេវាកម្ម និងការប្រឹក្សាយោបល់ដ៏ទូលំទូលាយបំផុតរួមមានការធ្វើអន្តោប្រវេសន៍ ពាណិជ្ជកម្ម ការអប់រំ ក្រុមគ្រួសារ ជាដើម។ ម។ នៅក្នុងពេលជាមួយគ្នានេះផងដែរ យើងក៏ធ្វើការបរិច្ចាគជូនទៅសង្គមវិញជាមួយនឹងសមាគមសប្បុរសធម៌គឺ សមាគមមូលនិធិគ្រួសារខ្មែរ។

តួនាទីរបស់យើង

លើកកម្ពស់ និងផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈការពារសិទ្ធិសម្រាប់មនុស្សគ្រប់គ្នា

បេសកកម្មរបស់យើង

ផ្តោតទៅលើសេវកម្ម ការប្តេជ្ញាចំពោះគម្រោងការទំនុកបម្រុង ទេពកោសល្យ និងអាទិភាពនៃតម្រូវការ

ចក្ខុវិស័យរបស់យើង

ដឹកនាំសមាជិកសមាគមមូលនិធិគ្រួសារខ្មែរទាំងអស់ឆ្ពោះទៅកាន់ភាពជោគជ័យ និងសមិទ្ធិផលដ៏ប្រសើរបំផុត

របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងពិធីសម្ពោធបើកដំណើរការកម្មវិធី កម្ពុជាផ្ទះទី២របស់ខ្ញុំ (Cambodia My Second Home) នាថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច នៅសណ្ឋាគារសូហ្វីតែល

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមកចូលរួមជាអធិបតី ក្នុងពិធីសម្ភោធបើកដំណើរការកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” (Cambodia My Second Home) ដ៏មានសារៈសំខាន់មួយនេះ។ ខ្ញុំសូមពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើររបស់សម្ដេចក្រឡាហោម ស ខេង ជូនចំពោះ សមាគមមូលនិធិគ្រួសារខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ដែលមានវត្តមាននៅទីនេះ។គោលបំណងនៃពិធីជួបជុំនាឱកាសនេះ ដូចដែល ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិ គ្រួសារខ្មែរ បានថ្លែងជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អម្បាញ់ម៉ិញ គឺជាការ ប្រកាសសម្ពោធជាផ្លូវការនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីថ្មីមួយសម្រាប់ព្រះរាជាណាចក្រ កម្ពុជាយើង។រយៈពេលកន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានដាក់ពាក្យស្នើសុំគោលការណ៍ និងការ គាំទ្រក្រសួងមហាផ្ទៃ ចំពោះគម្រោង ដែលមានឈ្មោះថា “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានកម្មវត្ថុធ្វើការ ផ្សព្វផ្សាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបរទេសជួយ n/ ចូលមកស្នាក់នៅ និងធ្វើការវិនិយោគ ធុរកិច្ច សម្រាប់រយៈពេលវែងនៅព្រះរាជាណាចក្រកម្ពុជា។ ដោយមើលឃើញអំពីកាលានុវត្តភាព និងសក្តានុពលភាព ក្រសួងមហាផ្ទៃបានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់សមាគមក្នុងការអនុវត្តគម្រោងនេះឱ្យលេចចេញជារូបរាង និងផ្លែផ្កា ដោយសារក្រសួង មហាផ្ទៃយល់ថាកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចនឹងមានផលប្រយោជន៍ជាវិជ្ជមានសម្រាប់ការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។ Iដូចដែល ឯកឧត្តមប្រធានសមាគម បានលើកឡើង ជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះ ជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិ ជាវិនិយោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ-ស្រាវជ្រាវ ឬ បញ្ញាវន្តដែលមាន សមត្ថភាព ចំណេះដឹងខ្ពស់ ដែល ជាចលករសំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ ក្នុងសម័យសកលភា វូបនីយកម្ម និងនវានុវត្ត បច្ចេកវិទ្យាដូចសព្វថ្ងៃ ដែលបញ្ហានេះ ស្របទៅនឹងគោលនយោបាយអូសទាញអ្នកវិនិយោគ និងទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលផងដែរ។ ជាការឆ្លើយតបទៅនឹងសំណូមពរ និងការប្ដេជ្ញាចិត្តរបស់សមាគមមូលនិធិគ្រួសារខ្មែរ ក្រសួងមហាផ្ទៃ នឹងផ្ដល់ការលើកទឹកចិត្ត និងសម្របសម្រួលគាំទ្រដល់ការអនុវត្តកម្មវិធីនេះ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន ជាពិសេសពាក់ព័ន្ធនឹងការធ្វើដំណើរចូល-ចេញ ការស្នាក់នៅរបស់ជន បរទេស ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពដល់ជនបរទេស ដែលជា គោលដៅអាទិភាពរបស់គម្រោងនេះផងដែរ។ ប៉ុន្តែ ទន្ទឹមនោះ ក៏សំណូមពរដល់សមាគម សុំបន្តរក្សាកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន នានាដែលពាក់ព័ន្ធ សិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ឱ្យបានទូលំទូលាយថែមទៀត ជាពិសេសគឺច្បាប់ និងបទបញ្ញត្តិដែលត្រូវអនុវត្តចំពោះកម្មវិធីនេះផ្ទាល់ សំដៅធានាបាននូវការសម្របសម្រួលឱ្យភ្ញៀវបរទេស ទទួលបានកញ្ចប់សេវាប្រកបដោយការពេញចិត្តពេញថ្លើមក្នុងរយៈពេលចូល-ចេញ និងស្នាក់អាស្រ័យនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលវានឹងអាចក្លាយជាឈ្នួនទាក់ទាញយ៉ាងសំខាន់ឱ្យអ្នកមានទ្រព្យធន និង អ្នកវិនិយោគ ចូលមកកម្ពុជាកាន់តែច្រើនឡើងៗ រួមចំណែកយ៉ាងពិតប្រាកដដល់ការអភិវឌ្ឍទឹកដីអង្គរដ៏ ជាទីស្រឡាញ់របស់យើងគ្រប់គ្នា។ ជាមួយនេះដែរ ក៏សូមបន្តសហការល្អ ជាមួយក្រសួងមហាផ្ទៃ តាមរយៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសម្របសម្រួលជូននូវបញ្ហាចាំបាច់នានា ដើម្បីជួយឱ្យគម្រោង នេះ ទទួលបានផលផ្លែផ្កា ស្របតាមគោលការណ៍ច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាចុងបញ្ចប់ ជំនួសមុខឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា គម្រោង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងសូមប្រសិទ្ធិពរជូនពរដល់ ឯកឧត្តម លោកជំទាវ លោកឧកញា អស់លោក លោកស្រី ទាំងអស់ទទួលបានសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការ គឺ : អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អារម្ភកថារបស់ប្រធាន

សមាគមមូលនិធិគ្រួសារខ្មែរ

កន្លងមកនេះ វិបត្តិនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ជាពិសេស វិស័យទេសចរណ៍សាកលលោក ក៏ដូចជានៅកម្ពុជាក៏បានទទួលរងនូវឥទ្ធិពលអវិជ្ជមានផងដែរ។ ដើម្បីចូលរួមជួយស្ដារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីជួយដល់ចាស់ជរា ស្រ្តី និងកុមារ ជាពិសេសជន ដែលងាយរងគ្រោះផ្សេងៗទៀត ដោយមានការជួយជ្រោមជ្រែងពីសប្បុរសជន ដើម្បីជួយដល់សង្គម និងលើកកម្ពស់វិស័យសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា។

សមាគមមូលនិធិគ្រួសារខ្មែរគឺជាស្ថាប័នគ្រប់គ្រងដោយផ្ទាល់ដៃនៃអង្គការសប្បុរសធម៌ដែលខុសគ្នាពីអង្គការសប្បុរសធម៌ដទៃទៀត ហើយនេះក៏ជាគំនិតនៃការចាប់ផ្ដើមរបស់យើងផងដែរ។ សមាគមមូលនិធិគ្រួសារខ្មែរ នឹងដំណើរការប្រកបដោយតម្លាភាព និងធ្វើការប្រើប្រាស់ការបរិច្ចាគឲ្យបានល្អ និងត្រឹមត្រូវបំផុត។

ដោយមានការគាំទ្រ និងការទុកចិត្តពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ ខ្ញុំបាទមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយនឹងបងប្អូនទាំងអស់ ក្នុងការរួមគ្នាបង្កើតនូវ សមាគមមូលនិធិគ្រួសារខ្មែរ នេះឡើង ដើម្បីភាពសុខដុមរមនា និងភាពកាន់តែប្រសើរនៃសង្គមកម្ពុជា។ សមាគមមូលនិធិគ្រួសារខ្មែរ នឹងផ្ដល់នូវភាពកក់ក្ដៅ និងងាយស្រួលដល់វិនិយោគិនទាំងអស់ ដែលបានចូលជាសមាជិករបស់សមាគមយើង និងធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយជាផ្ទះទីពីររបស់បងប្អូនទាំងអស់គ្នាដោយស្របច្បាប់។

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ “គម្រោងលំនៅឋានគ្រួសារកម្ពុជា” ដែលបានផ្ដល់ឲ្យយើងនូវគម្រោងសប្បុរសធម៌ទីមួយ និងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង។ ជាមួយនឹងការប្ដេជ្ញាចិត្តគាំទ្ររយៈពេលយូរអង្វែង “គម្រោងលំនៅឋានគ្រួសារកម្ពុជា” សមាគមនឹងដឹកនាំសប្បុរសជន និងអង្គភាពផ្សេងៗ ដែលមានចិត្តសប្បុរស ដើម្បីបង្ហាញពីភាពកក់់ក្ដៅនៃសប្បុរសធម៌ និងចែករំលែកនូវការយកចិត្ត ទុកដាក់បំផុតដល់សង្គមកម្ពុជា។

លោក នូវ សុខភាព
ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ