សេវាកម្មពួកយើង

ក្លាយជាសមាជិកនៃសមាគមមូលនិធិគ្រួសារខ្មែរដោយស្វ័យប្រវត្តិ សុពលភាពរយៈពេល១០ឆ្នាំ

សមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំនឹងក្លាយជាសមាជិកនៃសមាគមមូលនិធិគ្រួសារខ្មែរដោយស្វ័យប្រវត្តិ សុលភាពរយៈពេល​១០ឆ្នាំ និងអាចចូលរួមកម្មវិធី និងការប្រជុំពាណិជ្ជកម្មផ្សេងៗដែលរៀបចំដោយក្រសួងមហាផ្ទៃ និងសមាគមមូលនិធិគ្រួសារខ្មែរ។

ទិដ្ឋាការពិសេសរយៈពេល ១០ ឆ្នាំ

យើងនឹងជួយជនបរទេសដែលចង់ស្នាក់នៅក្នុងប្រទេសកម្ពុជាឲ្យទទួលបានទិដ្ឋាការពិសេសរយៈពេល ១០ ឆ្នាំ។ រយៈពេល ៥ឆ្នាំ បន្ទាប់ សមាជិក “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។

ការចុះបញ្ជីពាណិជ្ជកម្ម ការបើកគណនីធនាគារក្នុងស្រុក និងស្នើសុំបណ្ណការងារ

យើងនឹងផ្ដល់ជូននូវអ្វីគ្រប់យ៉ាងដែលលោកអ្នកត្រូវការសម្រាប់ការចាប់ផ្ដើមអាជីវកម្មនៅប្រទេសកម្ពុជារួមមាន ការចុះបញ្ជីពាណិជ្ជកម្ម ការបើកគណនីធនាគារក្នុងស្រុក និងស្នើសុំបណ្ណការងារ។

សិទ្ធិកាន់កាប់លើទ្រព្យវិនិយោគ ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

យើងនឹងជួយលោកអ្នកក្នុងការទិញអចលនទ្រព្យដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។

ការគាំពារផ្នែកសុខាភិបាល

ការផ្ដល់ជូនការគាំពារផ្នែកសុខាភិបាលរយៈពេល ១ ឆ្នាំពេញសម្រាប់សមាជិក កម្ពុជាផ្ទះទី២របស់ខ្ញុំ។

ប័ណ្ណបើកបរ

ស្នាក់នៅក្នុងប្រទេសកម្ពុជាលោកអ្នកអាចទទួលបានប័ណ្ណបើកបរក្នុងស្រុក ដើម្បីធានាថាអ្នកអាចធ្វើដំណើរដោយស្របច្បាប់នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

គណនីសម្រាប់ឈរឈ្មោះលើអចលនទ្រព្យរបស់អ្នក

បុគ្គលិករបស់យើងនឹងធ្វើការទំនាក់ទំនងទៅកាន់លោកអ្នកអំពីគណនីសម្រាប់ឈរឈ្មោះលើអចលនទ្រព្យដែសាកសមសម្រាប់តម្រូវការរបស់លោកអ្នក។

ទិដ្ឋាការចូល ការទៅទទួលនៅអាកាសយានដ្ឋាន និងការនាំទស្សនាទីក្រុងភ្នំពេញ

យើងនឹងរៀបចំការទៅទទួលយ៉ាងពិសេសនៅអាកាសយានដ្ឋានចំនួន១ដងជូនលោកអ្នក។ បន្ទាប់ពីនេះ លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ការទៅទទួលនៅអាកាសយានដ្ឋាននៅពេលបន្ទាប់ទៀត ឬការនាំទស្សនាទីក្រុងភ្នំពេញជាមួយនឹងតម្លៃសេវាពិសេសបន្ថែម។

ការរៀបចំកន្លែងស្នាក់នៅ

ប្រសិនបើលោកអ្នកត្រូវការកន្លែងស្នាក់នៅ យើងអាចរៀបចំជូនលោកអ្នកទុកជាមុនស្របតាមតម្រូវការរបស់លោកអ្នក។

ការប្រឹក្សាយោបល់ផ្នែកអប់រំ

យើងនឹងផ្ដល់ជូនការប្រឹក្សាយោបល់ផ្នែកអប់រំយ៉ាងយកចិត្តទុកដាក់ ព្រមទាំងណែនាំនូវគ្រឹះស្ថានសិក្សាដែលសាកសមបំផុតសម្រាប់បុត្រធីតា (ប្រសិនបើមាន) ទៅតាមតម្រូវការផ្សេងៗទៀតរបស់លោកអ្នក។

ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការប្រឹក្សាផ្សេងៗ

យើងផ្ដល់ជូនសេវាកម្មប្រឹក្សាយោបល់លើផ្នែកច្បាប់ និងពន្ធសាជីវកម្មដោយក្រុមមេធាវី និងគណនេយ្យករដែលមានវិញ្ញាបនបត្រទទួលស្គាល់ច្បាស់លាស់ជាមួយនឹងតម្លៃសេវាពិសេស។

ការគ្រប់គ្រងអចលនទ្រព្យ និងដីធ្លី

យើងនឹងជួយគ្រប់គ្រងអចលនទ្រព្យ និងដីធ្លីរួមមានលក់ ទិញ ជួល ក្នុងតម្លៃដ៏ល្អបំផុតជូនលោកអ្នក និងសេវាកម្មជាច្រើនផ្សេងទៀត។

ការប្រឹក្សាផែនការហិរញ្ញវត្ថុ

យើងនឹងផ្ដល់ជូននូវសេវាប្រឹក្សាយោបល់ពីផែនការហិរញ្ញវត្ថុក្នុងតម្លៃពិសេសដែលរួមបញ្ចូលទាំងការវិនិយោគ ការវិភាគពីហានិភ័យ សារពើពន្ធ ការរៀបចំផែនការចូលនិវត្តជាដើម។

សេវាកម្មបកប្រែជាភាសាខ្មែរ

យើងនឹងផ្ដល់ជូននូវសេវាកម្មបកប្រែភាសាខ្មែរសម្រាប់សេវាកម្មមូលដ្ឋានទាំងអស់ដើម្បីប្រាកដថាការស្នាក់នៅប្រទេសកម្ពុជារបស់អ្នកមិនមានការរំខាន។

កញ្ចប់បញ្ចុះតម្លៃពិសេស

ទទួលបានការបញ្ចុះតម្លៃពិសេស ពីកន្លែងផ្សេងៗ

ការគាំពារផ្នែកសុខាភិបាល

ការផ្ដល់ធានារ៉ាប់រងដ៏ធំទូលាយរហូតដល់ $100, 000 ដុល្លាក្នុងមួយឆ្នាំ ដោយមិនកំណត់។

ការទូទាត់ដោយមិនត្រូវការសាច់ប្រាក់នៅមន្ទីរពេទ្យដៃគូររបស់យើង

ផែនការធានារ៉ាប់រងដែលអាចបត់បែនបាន ដើម្បីបំពេញតម្រូវការរបស់អ្នក

សេវាថែទាំសុខភាពវេជ្ជសាស្រ្ត 24 ម៉ោង

អ្នកក៏អាចបន្ថែមសេរាកម្មលើកញ្ចប់ធានារ៉ាប់រងសម្រាប់ មាតុភាព សុខភាព ធ្មេញ និងភ្នែកជាដើម។