ប្រទេសកម្ពុជា ខ្លាថ្មីនៅអាស៊ី ប្រកាសឡើងវិញនូវច្បាប់អន្តោប្រវេសន៍ ដែលមានភាពពេញលេញ

នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានបង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។ នាពេលនោះផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្លាយជាកម្លាំងស្រូបទាញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើននូវកម្រិត GDP នៃប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ 1994-2018 លទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ ដោយសារតែប្រព័ន្ធគ្រប់គ្រងនាពេលនោះមិនទាន់មានភាពប្រសើរ ក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោកចំពោះការរត់ការអន្តោប្រវេសន៍ បណ្ដាលឲ្យមានករណីឆបោកអន្តោប្រវេសន៍ជាច្រើននាពេលនោះ។

ដើម្បីកែតម្រូវ និងជម្រុញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស និងក្រៅប្រទេស នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកច្បាប់អន្តោប្រវេសន៍ លែងផ្ដល់លិខិតឆ្លងដែនចំពោះជនបរទេស ដោយមិនស្ទាក់ស្ទើរក្នុងការបោះបង់មូលនិធិបរទេសមួយចំនួន ដើម្បីការពារអ្នកដែលមានបំណងមកអភិវឌ្ឍនៅកម្ពុជាពិតប្រាកដ។

 

ដូចការបង្ហាញនៅក្នុងតារាងខាងក្រោម ក្នុងឆ្នាំ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន 349លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើងរហូតដល់ 759លានដុល្លារ។ នៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ពីការរីករាលត្បាតនៃជម្ងឺកូវីត-១៩ ប៉ុន្តែប្រទេសកម្ពុជាមិនត្រឹមតែមិនទទួលនូវផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែបានទាក់ទាញនូវការវិនិយោគពីបរទេសកាន់តែច្រើន។ ជាពិសេសនៅក្នុងអំឡុងពេល២ឆ្នាំនេះ ធនាគារបរទេស និងក្រុមហ៊ុនផលិតផលម៉ាកល្បីៗជាច្រើនក៏បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាដែលជាទឹកដីសុវណ្ណភូមិនេះផងដែរ។ ដូច្នេះហើយ លំហូរចូលនៃកំណើនប្រជាជននៅក្នុងទីក្រុងភ្នំពេញមានការកើនឡើង ដែលជម្រុញឲ្យវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោងវិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មីសម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។ គម្រោងទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។

គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមកប្រទេសកម្ពុជាដែលផ្ដល់នូវឳកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

 

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់លិខិតគាំទ្រ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ ៖

១ គាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែនការរបស់ក្រសួងមហាផ្ទៃ។

២ លើកទឹកចិត្តអោយអនុវត្ត កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អោយបានឆាប់រហ័ស។

៣ តាងនាមអោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនពរអោយសមាគមមូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។

 

លោកអ្នកដែលបានចុះឈ្មោះជាមួយនឹងគម្រោង ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្មពិសេសៗជាច្រើនសម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះយើងនឹងជួយសម្របសម្រួលក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” លោកអ្នកអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។

ប៉ុន្តែហេតុអ្វីបានជាយើងគួរពិចារណាទៅលើប្រទេសកម្ពុជា?

ទសវត្សរ៍ឆ្នាំ៩០រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម 7%

រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង 138ដង

គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី

គឺជាប្រទេសដែលមានទ្រព្យសកម្មជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី

ប្រជាជនមានអាយុជាមធ្យម ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោកអ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។

មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន

លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់។

 

ចំពោះវិស័យអប់រំ ដោយសារតែប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើននៅក្នុងសតវត្សចុងក្រោយនេះ ដូច្នេះភាសាអង់គ្លេសត្រូវបានទទួលស្គាល់ជាភាសាសម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ បឋមសិក្សា និងមធ្យមសិក្សាត្រូវមានរយៈពេល 12ឆ្នាំ 6-3-3 សិក្សាដោយឥតគិតថ្លៃសម្រាប់សាលារដ្ឋ ក៏មានសាលាបឋមសិក្សា និងមធ្យមសិក្សាឯកជនក្នុងស្រុក និងសាលាអន្តរជាតិល្បីជាច្រើនបានផ្ដល់នូវបរិយាកាសសិក្សាយ៉ាងប្រសើរ ដើម្បីបណ្ដុះចក្ខុវិស័យ និងសមត្ថភាពរបស់សិស្សានុសិស្សឲ្យស្របតាមស្ដង់ដារអន្តរជាតិ។ ចំពោះសាកលវិទ្យាល័យ ក្រៅពីសាកលវិទ្យាល័យល្បីរបស់កម្ពុជាគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមានសាកលវិទ្យាល័យអន្តរជាតិល្បីៗនៃប្រទេសផ្សេងៗជាច្រើនទៀតដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលធ្វើឲ្យកម្រិតសិក្សារបស់សិស្សានុសិស្សនៅកម្ពុជាអាចផ្សារភ្ជាប់ជាមួយនឹងកម្រិតអន្តរជាតិ។ ក្រៅពីសាលាអន្តរជាតិ Northbridge International School សាលាអន្តរជាតិ Canadian International School និងសាលាអន្តរជាតិ Australian International School នៅមានសាលា Shrewsbury School ដែលជាសាលាមួយក្នុងចំណោមសាលារដ្ឋធំៗទាំងប្រាំបួននៅចក្រភពអង់គ្លេសមានវត្តមាននៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតអប់រំក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។

កម្ពុជាមានប្រព័ន្ធវេជ្ជសាស្រ្ដពេញលេញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៥ បានបង្ហាញថាបច្ចុប្បន្ននៅកម្ពុជាមានមន្ទីរពេទ្យរដ្ឋប្រមាណ1400 និងមន្ទីរពេទ្យឯកជនប្រមាណ5500 រួមមានមន្ទីរពេទ្យដែលមានឈ្មោះល្បីនៅភ្នំពេញ គឺមន្ទីរពេទ្យភ្នំពេញរ៉ូយាល់ និងមន្ទីរពេទ្យជប៉ុនសាន់រាយស៍ដែលមានបរិក្ខារពេទ្យនាំចូលពីប្រទេសជប៉ុន។ យើងអាចសង្កេតឃើញថាបច្ចុប្បន្នសេវាព្យាបាលនៅកម្ពុជាមានការរីកចម្រើនឈានដល់កម្រិតអន្តរជាតិ និងមានឧបករណ៍ទំនើបៗជាច្រើន។ ក្នុងឆ្នាំ2015 ការចំណាយលើផ្នែកថែទាំសុខភាពរបស់កម្ពុជាមានចំនួនរហូតដល់ 5.98% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន។ យើងអាចសង្កេតឃើញថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យសុខាភិបាលមិនចាញ់បណ្ដាប្រទេសលោកខាងលិចឡើយ។

ទន្ទឹមនឹងនេះកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ កំពង់ផែក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកក្នុងតំបន់ ហើយអាកាសយានដ្ឋានអន្តរជាតិធំជាងគេទី ១០ លើពិភពលោក គ្រោងនឹងសាងសង់ ដែលគ្រោងនឹងដាក់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

សេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ប្រទេសអភិវឌ្ឍន៍នៃលោកខាងលិចពឹងផ្អែកខ្លាំងលើសេវាហិរញ្ញវត្ថុ និងត្រូវការរយៈពេលយូរដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ មានតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះដែលអាចបង្ហាញពីសន្ទុះនៃការស្ដារសេដ្ឋកិច្ចឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” តាមរយៈគេហទំព័រ https://www.facebook.com/CambodiaMySecondHome ឬមកកាន់ការិយាល័យ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានអស័យដ្ឋាន #១៩៩ ផ្លូវ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។ លេខទូរស័ព្ទ

ទំនាក់ទំនង ៖ 011 30 15 00